កីឡាករ Almugera Kabar បន្តកុងត្រាថ្មីជាមួយក្លឹប Dortmund

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Almugera Kabar បានចុះកិច្ចសន្យាថ្មីនៅ Borussia Dortmund ដែលមានសុពលភាពដល់ឆ្នាំ២០២៨។

កីឡាករវ័យ ១៩ឆ្នាំដែលបានស្នាក់នៅជាមួយក្លឹបតាំងពីឆ្នាំ២០១៩ ហើយបានឆ្លងកាត់សាលាបាល់ទាត់របស់ក្លឹប រហូតគាត់ទទួលបានឪកាសលេងនៅក្រុមឈុតធំរបស់ក្លឹបនៅរដូវកាលនេះ។ ឥឡូវនេះ កីឡាករជម្រើសជាតិអាឡឺម៉ង់អាយុក្រោម ១៩ឆ្នាំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយដែលមានរយៈពេលវែង៕

Previous articleChristian Pulisic ឆ្លើយតបចំពោះព័ត៌មានឈ្លោះគ្នាជាមួយគ្រូបង្វឹក
Next articleMartin Dubravka និង Emil Krafth បន្តកុងត្រាថ្មីជាមួយ Newcastle