បរទេស៖ ក្លឹប Newcastle បានបញ្ជាក់ថា អ្នកចាំទី Martin Dubravka និងខ្សែការពារ Emil Krafth បានចុះកិច្ចសន្យាថ្មីនៅ St. James’ Park ។ ក្លឹបសារិកាព្រៃមិនបានបង្ហាញពីរយៈពេលនៃកិច្ចសន្យាថ្មីរបស់កីឡាករទាំង ២រូបនេះទេ ប៉ុន្តែបាននិយាយថាលក្ខខណ្ឌកុងត្រាចុងក្រោយមានសុពលភាពដល់ឆ្នាំ២០២៦។
អ្នកចាំទី Dubravka ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Saudi Pro League ក្នុងខែមករា បាននិយាយថា “ខ្ញុំពិតជាមានទំនាក់ទំនងពិសេសនៅទីនេះជាមួយក្លឹប បុគ្គលិក និងអ្នកគាំទ្រ។ កូនរបស់ខ្ញុំបានកើតនៅទីនេះ ដូច្នេះពួកគេគឺជា Geordies ឥឡូវនេះ ហើយក្លឹបនេះកាន់កាប់កន្លែងពិសេសនៅក្នុងបេះដូងរបស់ខ្ញុំ”។
អ្នកទាំងពីរមានកុងត្រាដែលត្រូវផុតនៅរដូវក្តៅនេះ ប៉ុន្តែឥឡូវនេះនឹងបន្តនៅក្នុងយុទ្ធនាការ ២០២៥/២៦៕