បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gazeta do Urubu បានអោយដឹងថាក្លឹប Flamengo ផ្តោតលើការបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ Jorginho របស់ Arsenal ជាជាងការផ្ទេរកីឡាករ Andreas Pereira របស់ Fulham ។
ប្រភពដដែលបានបន្ថែមទៀតថា អតីតកីឡាករ Manchester United ទទួលបានការកោតសរសើរពីក្រុមប្រេស៊ីល ប៉ុន្តែគាត់មិនត្រូវបានគេថាជាជម្រើសអាទិភាពនាពេលបច្ចុប្បន្ននេះទេ។ ទន្ទឹមនឹងនោះ Jorginho គ្រោងនឹងចូលរួមជាមួយពួកគេនៅរដូវក្តៅនេះពីក្រុមកាំភ្លើងធំក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន៕