បរទេស៖ ក្លឹប Aston Villa ត្រូវបានរាយការណ៍ថាបានត្រៀមរួចរាល់ក្នុងការចំណាយប្រហែល ៤០លានអឺរ៉ូ សម្រាប់ខ្សែប្រយុទ្ធ Ferran Torres របស់ក្លឹប Barcelona សម្រាប់ទីផ្សារដោះដូរនារដូវក្តៅនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ El Nacional បានអោយដឹងថាក្លឹប Villans នឹងជម្រុញការផ្ទេរយកអតីតខ្សែប្រយុទ្ធរបស់ក្លឹប Manchester City ប្រសិនជាពួកគេបរាជ័យក្នុងការបង្វែរការខ្ចីជើងកីឡាករ Marcus Rashford ឬ Marco Asensio ទៅជាកិច្ចព្រមព្រៀងអចិន្ត្រៃយ៍។ ប្រភពដដែលបានអោយដឹងថាក្លឹប Barcelona ក៏សប្បាយចិត្តក្នុងការលក់ខ្សែប្រយុទ្ធរូបនេះផងដែរ៕