Arsenal ចាប់អារម្មណ៍កីឡាករ Dusan Vlahovic ជាថ្មីម្តងទៀត!!

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹថាការតាមប្រមាញ់របស់ Arsenal ចំពោះកីឡាករ Dusan Vlahovic បានទទួលបានការជម្រុញយ៉ាងខ្លាំង ក្រោយក្លឹប Juventus បានបញ្ជាក់អំពីបំណង់នៃការចង់លក់ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីក្នុងតម្លៃត្រឹមតែ ៤០លានអឺរ៉ូនៅរដូវក្តៅនេះ។

ក្លឹបភាគខាងជើងទីក្រុងឡុងដ៍បានកោតសរសើរ Vlahovic ជាយូរមកហើយ ហើយកំពុងពិចារណាគាត់ក្នុងចំណោមគោលដៅតំបន់ប្រយុទ្ធជាច្រើន រួមទាំង Alexander Isak របស់ Newcastle និង Viktor Gyokeres របស់ Sporting Lisbon ។ ក្លឹប Juventus ហាក់ចង់រៀបចំក្រុមឡើងវិញជាមួយកីឡាករ Randal Kolo Muani ដែលក្លឹបទើបខ្ចីជើងមកពីក្រុម PSG ដោយវាបានបង្ហាញពីភាគរយដែលកីឡាករ Vlahovic នឹងចាកចេញ៕

Previous articleNewcastle ហ៊ានចំណាយ ៥០លានផោនសម្រាប់ផ្ទេរយកខ្សែប្រយុទ្ធរបស់ Brentford
Next articleRobin van Persie ចាប់ទុក Man Utd ដូចជាផ្ទះរបស់ខ្លួន ប៉ុន្តែមិនមែនជា Arsenal