បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TBR Football បានអោយដឹងថាក្លឹប Real Madrid កំពុងរៀបចំសំណើដ៏មានមហិច្ឆតាមួយដើម្បីចុះហត្ថលេខាលើខ្សែការពាររបស់ក្លឹប Liverpool គឺកីឡាករ Virgil van Dijk និង Trent Alexander-Arnold ។
ខ្សែការពារឆ្នើមរបស់ក្លឹបហង្សក្រហមទាំងពីរស្ថិតក្នុងពេលវេលាចុងក្រោយនៃកិច្ចសន្យារបស់ពួកគេ ហើយមិនទាន់ចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅឡើយទេ។ ខណៈពេលដែល Alexander-Arnold ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ Santiago Bernabeu អស់រយៈពេលជាយូរមកហើយ របាយការណ៍បន្ថែមថាក្លឹបយក្សអេស្ប៉ាញក៏ចង់បានខ្សែការពារសញ្ជាតិហូឡង់ Virgil van Dijk ផងដែរ៕



