បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sports បានអោយដឹងថាក្លឹបយក្សប្រេស៊ីល Palmeiras ត្រូវបានរាយការណ៍ថាបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ កីឡាករ Roque ហើយចង់បញ្ចប់ការផ្លាស់ប្តូរមួយមុនពេលទីផ្សារដោះដូរកីឡាករនៅក្នុងប្រទេសប្រេស៊ីលត្រូវបិទនៅថ្ងៃសុក្រក្រោយ។
ក្លឹបកំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ជាមួយក្លឹប Barcelona ខណៈដែលពួកគេមានឆន្ទៈក្នុងការផ្តល់ជូន ២៥លានអឺរ៉ូជាតម្លៃផ្ទេរ៕



