អតីតខ្សែបម្រើក្រុម Bayern ណែនាំក្លឹបយកកីឡាករម្នាក់នេះ មកជំនួស Harry Kane

បរទេស៖ អតីតខ្សែបម្រើក្រុម Bayern Munich លោក Stefan Effenberg បានចាប់ផ្តើមពិចារណាជម្រើសកីឡាករដែលអាចនឹងមកជំនួសកន្លែងរបស់កីឡាករ Harry Kane នៅ Allianz Arena ដោយគាត់បានណែនាំអតីតក្លឹបរបស់ខ្លួនអោយកំណត់យកឈ្មោះអ្នកបញ្ចប់ទីថ្មីនៅ Bundesliga ដែលមានបទពិសោធន៍ក្រុមដែលធ្លាប់ឈ្នះស្រាប់។

Patrik Schick: Who is Bayer Leverkusen's Czech forward? | Bundesliga

យោងតាមការចេញផ្សាយរបស់ TV បានអោយដឹងថាកីឡាករ Patrik Schick របស់ Bayer Leverkusen នឹងក្លាយជាជម្រើសម្នាក់សម្រាប់ក្លឹប Bayern Munich ក្នុងការជំនួសកន្លែង Harry Kane។ លោក Stefan Effenberg បាននិយាយនៅក្នុងកម្មវីធី ‘Doppelpass’ នៅលើ Sport1 ដោយបន្ថែមថា “នេះគឺជាខ្សែប្រយុទ្ធដែលធ្វើអោយមានភាពខុសប្លែកគ្នា មិនត្រឹមតែរូបរាងកាយប៉ុណ្ណោះទេ ថែមទាំងមានបច្ចេកទេសដ៏អស្ចារ្យផងដែរ។ នេះគឺជាខ្សែប្រយុទ្ធដែលមិនគួរឱ្យជឿ”៕

Previous articleSteven Gerrard ពន្យាពេលទៅដឹកនាំក្រុម Ranger ដោយសារតែ…!
Next articleAncelotti បញ្ជាក់យ៉ាងច្បាស់អំពីអនាគតរបស់ Luka Modric នៅ Real Madrid