បរទេស៖ ខ្សែបម្រើ Florian Wirtz តារាឆ្នើមរបស់ក្រុម Bayer Leverkusen កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Real Madrid, Liverpool និង Manchester City ។ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Mail បានអោយដឹងថាក្លឹបនៅ Bundesliga បានកំណត់អត្តសញ្ញាណ James McAtee របស់ Manchester City រួចហើយថាជាអ្នកជំនួសកន្លែងរបស់កីឡាករ Wirtz ខណៈនេះជាការត្រៀមខ្លួនរបស់ពួកគេប្រសិនជា Wirtz នឹងចាកចេញនៅរដូវក្តៅ។

ជាមួយនឹងការស៊ុតបញ្ចូលទីចំនួន ៩គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូឡទីចំនួន ១០លើកក្នុងការប្រកួតចំនួន ២៣លើកនៅក្នុងក្របខ័ណ្ឌ Bundesliga នោះ បើធ្វើអោយកីឡាករ Wirtz ក្លាយជាតួអង្គសំខាន់នៅក្នុងរដូវកាលនេះរបស់ក្លឹប Leverkusen ។ សង្រ្គាមដេញថ្លៃទំនងជានៅប៉ុន្មានខែខាងមុខ ដោយសារក្លឹបធំៗនៅអឺរ៉ុបជំរុញឱ្យមានការចុះហត្ថលេខារបស់គាត់៕



