Man Utd និង Newcaslte សុទ្ធតែចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរបស់ Atalanta

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន TuttoMercatoWeb បានអោយដឹងថាក្លឹប Manchester United និង Newcastle United បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Ademola Lookman នៅរដូវក្តៅនេះ។

ក្លឹប Atalanta បានកំណត់តម្លៃខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ាងប្រមាណ ៥៤លានផោន ប៉ុន្តែពួកគេរីករាយក្នុងការចរចាទម្លាក់តម្លៃផ្ទេររបស់គាត់។ គួរបញ្ជាក់ថាកីឡាកររូបនេះបានទទួលរងការរិះគន់ជាសាធារណៈពីសំណាក់គ្រូបង្វឹករបស់ក្លឹប​ Atalanta កាលពីពេលថ្មីនេះ ទាក់ទាង់នឹងការស៊ុតបាល់ពិន័យ ១១ម៉ែត្ររបស់គាត់៕

Previous articleHarry Maguire និយាយអំពីកីឡាករ Patrick Dorgu ដែលទទួលបានកាតក្រហម
Next articleគណៈកម្មការរៀបចំការរត់ពាក់កណ្តាលម៉ារ៉ាតុង រៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើដំណើរការត្រៀមរៀបចំកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង នៅខេត្តកែប