បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក David Ornstein អ្នកសារព័ត៌មានរបស់ The Athletic បានអោយដឹងថាកីឡាករសញ្ជាតិប្រេស៊ីល Neymar កំពុងពិចារណាផ្លាស់ទៅអឺរ៉ុបវិញនៅរដូវក្តៅ ហើយអាទិភាពរបស់កីឡាករប្រេស៊ីលគឺធានាបានការត្រលប់ទៅ Barcelona វិញ។
ក្នុងនោះការពិភាក្សារវាងថ្នាក់ដឹកនាំ Liga និងភ្នាក់ងាររបស់ Neymar បានកើតឡើងរួចហើយ។