អោយ Rasmus Hojlund និងថែមលុយ ៤០លានអឺរ៉ូទៀត!! ដើម្បីផ្ទេរយក Victor Osimhen

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato.com បានអោយដឹងថាក្លឹប Manchester United ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Victor Osimhen នៅរដូវក្តៅនេះ ខណៈដែលលោក Ruben Amorim កំពុងសម្លឹងមើលការពង្រឹងតំបន់ប្រយុទ្ធរបស់គាត់នៅមុនរដូវកាល ២០២៥/២៦។

ទោះជាយ៉ាងណាក៏ដោយ បិសាចក្រហមមិនទាន់ត្រៀមខ្លួនដើម្បីផ្តល់ទៅតាមលក្ខខណ្ឌផ្តាច់កុងត្រារបស់កីឡាករដែលមានតម្លៃប្រមាណ ៧៥លានអឺរ៉ូ ផ្ទុយមកវិញពួកគេកំពុងរៀបចំផែនការផ្ទែរដោយបានរួមបញ្ចូលនៅការផ្តល់ជូនជាប្រាក់សុទ្ធ ៤០លានអឺរ៉ូ បូកនឹងកីឡាករ Rasmus Hojlund៕

Previous articleប្រធាន La Liga ផ្តល់ព័ត៌មានថ្មីៗជុំវិញលទ្ធផលនៃការវិលត្រលប់របស់ Messi និង Neymar
Next articleRashford សម្រេចចិត្តអំពីអនាគតខ្លួន ក្រោយផ្ទេរទៅកាន់ Aston ទើបតែបានមួយរយៈ