Rashford សម្រេចចិត្តអំពីអនាគតខ្លួន ក្រោយផ្ទេរទៅកាន់ Aston ទើបតែបានមួយរយៈ

បរទេស៖ កីឡាករ Rashford បានចូលរួមជាមួយក្រុម Aston Villa របស់លោក Unai Emery ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលប្រាំមួយខែ បន្ទាប់ពីមានការខកចិត្តជាមួយអ្នកចាត់ការក្លឹប Manchester United លោក Ruben Amorim។ បិសាចក្រហមត្រូវបានរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចូលកីឡាករដែលចេញពីសាលាបាល់ទាត់របស់ខ្លួនអោយត្រលប់មកក្រុមវិញនៅរដូវកាលក្រោយ ដោយសារតែមានការដោះស្រាយរវាងគ្រូបង្វឹក និងខ្សែបម្រើស្លាប។

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹថាកីឡាករ Rashford បានសម្រេចចិត្តលើអនាគតរបស់គាត់ បន្ទាប់ពីការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួននៅ Aston Villa ។ កីឡាករសញ្ជាតិអង់គ្លេសគិតថាគាត់ចង់បន្តជាមួយ Villans លើសពីរដូវកាលនេះ ដោយសារគាត់ចង់ធានាការផ្ទេរជាអចិន្ត្រៃយ៍ទៅកាន់ក្លឹប Villa ដើម្បីអភិវឌ្ឍក្រោមការដឹកនាំរបស់ Emery ។

Marcus Rashford England 2023-24

យោងតាមប្រភពដដែលបានអោយដឹងថាកីឡាករ Rashford ត្រូវបានរាយការណ៍ថាបានប្រាប់មិត្តភក្តិរបស់គាត់ថាគាត់មានអារម្មណ៍រស់ឡើងវិញនៅក្រោមការដឹកនាំរបស់ Emery ហើយជឿជាក់ថាគាត់គឺជាបុរសត្រឹមត្រូវដើម្បីជួយខ្លួនឱ្យរស់ឡើងវិញនូវអាជីពបាល់ទាត់។ កីឡាករវ័យ ២៧ឆ្នាំសង្ឃឹមថាគាត់នឹងអាចត្រលប់មកជួយក្រុមជម្រើសជាតិអង់គ្លេសវិញក្រោមការដឹកនាំរបស់ Thomas Tuchel ក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។

បន្ទាប់ពីបង្ហាញខ្លួនយ៉ាងរហ័សសម្រាប់ក្រុម Aston Villa កីឡាករ Rashford សង្ឃឹមថានឹងបន្តធ្វើឱ្យមានការចាប់អារម្មណ៍ និងបញ្ចុះបញ្ចូលក្លឹបឱ្យធ្វើការផ្ទេរជាអចិន្ត្រៃយ៍នៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្រុមរបស់លោក Emery ប៉ះ Cardiff នៅថ្ងៃសុក្រក្នុងការប្រកួត FA Cup ជុំទីប្រាំ៕

Previous articleអោយ Rasmus Hojlund និងថែមលុយ ៤០លានអឺរ៉ូទៀត!! ដើម្បីផ្ទេរយក Victor Osimhen
Next articleលោក Todd Boehly និយាយអំពីការស្វែងរកខ្សែប្រយុទ្ធរបស់ក្លឹប Chelsea ថា