បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Daniel Riolo អ្នកសារព័ត៌មានរបស់ RMC Sport បានអោយដឹងថាក្លឹប Paris Saint-Germain បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Newcastle United កីឡាករ Alexander Isak នៅរដូវក្តៅ។

ក្លឹបយក្ស Ligue 1 ត្រូវបានគេរាយការណ៍ថាបានត្រៀមផ្តល់ជូន Goncalo Raos, Randal Kolo Muani និង Maco Asensio ជាផ្នែកនៃកិច្ចព្រមព្រៀងដោះដូរដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត៕



