ក្លឹបយក្សចំនួន ២ បាននឹងបន្តតាមដានការផ្ទេរយកខ្សែការពារឆ្វេង Theo Hernandez

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Caught Offside បានអោយដឹងថាក្លឹប Manchester City និង Real Madrid កំពុងតាមដានយ៉ាងជិតស្និទ្ធលើខ្សែការពារឆ្វេង Theo Hernandez របស់ AC Milan សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។

ក្លឹបអ៊ីតាលីត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តចែកផ្លូវជាមួយខ្សែការពារសញ្ជាតិបារាំងដើម្បីប្រមូលប្រាក់ ជាពិសេសជាមួយនឹងឪកាសតិចតួចដែលពួកគេអាចទទួលបានកៅអីលេង Champions League នៅរដូវកាលក្រោយ។ នាយកផ្នែកកីឡារបស់ AC Milan លោក Geoffrey Moncada ថ្មីៗនេះបានបញ្ជាក់ថាក្លឹបមានបំណងជៀសវាងការបាត់បង់កីឡាករសំខាន់ដោយគ្មានតម្លៃខ្លួន កត្តានេះបានធ្វើអោយភាគរយដែលកីឡាករ Hernandez ចាកចេញកាន់តែច្រើន។

កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Hernandez មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៦ ប៉ុន្តែការចរចាសម្រាប់ការកុងត្រាថ្មីហាក់ដំណាក់យឺត៕

Previous articleSouthampton ពិចារណាបណ្តេញលោក Ivan Juric នៅចុងបញ្ចប់នៃរដូវកាលនេះ
Next articleនាយកប្រតិបត្តិរបស់ Betis បញ្ជាក់ថា Antony ចង់បន្តស្នាក់នៅទឹកដីអេស្ប៉ាញ