បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានឱ្យដឹងថាក្លឹប Chelsea បានដាក់គោលដៅទៅលើកីឡាករ Tijjani Reijnders របស់ក្លឹប AC Milan នៅពេលពួកគេមានបំណង់ចង់ពង្រឹងតំបន់បម្រើកណ្តាលរបស់ក្លឹប។
ថ្វីបើគាត់ជាតួអង្គសំខាន់ក្នុងក្រុម AC Milan ក៏ដោយ ប៉ុន្តែកីឡាករ Reijnders អាចនឹងចាកចេញពីក្លឹប ប្រសិនបើពួកគេមិនអាចទទួលបានកៅអីលេងនៅ Champions League នៅរដូវកាលក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ នៅដើមសប្តាហ៍នេះ ខ្សែបម្រើវ័យ ២៦ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំជាមួយ Milan៕