គ្រូបង្វឹកក្លឹប Southampton បញ្ជាក់អំពីអនាគតយុវជនឆ្នើម Tyler Dibling

បរទេស៖ នេះបើយោងតាមការបញ្ជាក់របស់អ្នកចាត់ការក្លឹបលោក Ivan Juric បានអោយដឹងថាកីឡាករវ័យក្មេង Tyler Dibling របស់ Southampton ត្រៀមក្នុងការជ្រើសរើសអំពីអនាគតរបស់ខ្លួននៅរដូវក្តៅខាងមុខ។ ជាមួយនឹងការតស៊ូរបស់ Southampton ដើម្បីបន្តអាចលេងនៅ Premier League កីឡាករ Dibling បានទាក់ទាញការចាប់អារម្មណ៍ពីក្លឹបជាច្រើននៅអង់គ្លេស ដែលបានធ្វើអោយមានការរំពឹងទុកអំពីការផ្ទេរមួយចេញពី St. Mary’s។

លោក Juric បាននិយាយថា៖ “កីឡាករ Dibling គឺមានទេពកោសល្យដ៏អស្ចារ្យ។ យើង​នឹង​ឃើញ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ពេល​អ្វី​គ្រប់​យ៉ាង​ត្រូវ​បាន​បញ្ចប់​ ថាតើអ្វីដែលល្អបំផុតសម្រាប់គាត់ ហើយគាត់នឹងធ្វើការសម្រេចចិត្ត”។

Previous articleWest Ham ចាប់អារម្មណ៍ខ្សែបម្រើឆ្នើមរបស់ក្លឹប Lille ម្នាក់
Next articleMan Utd សម្លឹងឃើញអ្នកចាំទីវ័យក្មេងរបស់ក្លឹប Burnley អាចជាជម្រើសមកជំនួស Onana