Joshua Kimmich និយាយព្រមព្រៀងទៅលើកុងត្រាថ្មីជាមួយ Bayern Munich

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bayern Munich បានបញ្ចប់កិច្ចព្រមព្រៀងជាមួយកីឡាករ Joshua Kimmich លើកិច្ចសន្យាថ្មី។ ទោះបីជាមានព័ត៌មានទាក់ទងនឹងក្លឹបផ្សេងក៏ដោយ ប៉ុន្តែកីឡាករ Kimmich តែងតែចង់ស្នាក់បន្ត ហើយបាននិយាយព្រមព្រៀងជាមួយនឹងក្លឹបសម្រាប់កុងត្រថ្មី។

ការចរចាបានកើតឡើងកាលពី ១០ថ្ងៃមុន ដោយពេលនេះ​ភាគីទាំងសងខាង​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ចុះ​ហត្ថលេខា​ក្នុង​ពេល​ឆាប់ៗ។ ក្លឹប Real Madrid មិនដែលធ្វើការពិភាក្សាជាមួយនឹងកីឡាករ Kimmich នោះទេ ដោយអាទិភាពរបស់ពួកគេ គឺកីឡាករ Trent Alexander-Arnold ៕

Previous articleMan Utd សម្លឹងឃើញអ្នកចាំទីវ័យក្មេងរបស់ក្លឹប Burnley អាចជាជម្រើសមកជំនួស Onana
Next articleក្លឹប Real Madrid ចាប់អារម្មណ៍ខ្សែការពារកណ្តាលរបស់ក្លឹប Liverpool