គ្រូបង្វឹកឆ្នើមទាំង ៣នាក់! សុទ្ធស្ថិតនៅក្នុងបញ្ជីរបស់ក្លឹប AC Milan

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថាក្លឹប AC Milan កំពុងសម្លឹងមើលគ្រូបង្វឹកសញ្ជាតិអ៊ីតាលីសម្រាប់រដូវកាលក្រោយ ហើយក្នុងនោះមានជម្រើសដូចជាលោក Massimiliano Allegri, Maurizio Sarri និង Antonio Conte ដើម្បីមកជំនួសកន្លែងរបស់លោក Sergio Conceicao ដែលបានមកចូលរួមជាមួយក្រុមកាលពីចុងខែធ្នូ ឆ្នាំ២០២៤ ក្រោយក្លឹប AC Milan បានបណ្តេញលោក Paulo Fonseca ចេញ។

ក្លឹប AC Milan កំពុងតែមានរដូវកាលដ៏លំបាកមួយ ដោយឈរនៅលេខរៀងទី១១ នៃក្របខណ្ឌ Serie A ហើយទំនងជានឹងបាត់បង់កៅអីក្នុងការក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។ ទោះបីជានាំយកលោក Conceicao មកជួយក្រុមការលពីខែធ្នូក៏ដោយ គាត់បានបរាជ័យក្នុងការដឹកនាំក្រុម ដែលធ្វើអោយថ្នាក់ដឹកនាំរបស់ក្លឹបពិចារណាក្នុងការបញ្ចប់កុងត្រារបស់នាខែមិថុនាខាងមុខ៕

Previous articleក្លឹប Real Madrid ចាប់អារម្មណ៍ខ្សែការពារកណ្តាលរបស់ក្លឹប Liverpool
Next articleGreenwood សម្រេចចិត្តឈប់លេងតំណាងអោយជម្រើសជាតិអង់គ្លេស