Greenwood សម្រេចចិត្តឈប់លេងតំណាងអោយជម្រើសជាតិអង់គ្លេស

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាកីឡាករ Greenwood បានដាក់សំណើរជាផ្លូវការក្នុងការចុះឈ្មោះលេងអោយជម្រើសជាតិ Jamaica។ ខែប្រយុទ្ធរូបនេះទើបតែបង្ហាញខ្លួនតែម្តងគាត់សម្រាប់ក្រុមតោកំណាចអង់គ្លេស ខណៈគាត់ត្រូវបានប្រទេសរបស់ខ្លួនបោះបង់ចោលបន្ទាប់ពីត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទរំលោភបំពាន ការគ្រប់គ្រង និងអាកប្បកិរិយាបង្ខិតបង្ខំ និងអំពើហឹង្សាលើរាងកាយកាលពីខែមករា ឆ្នាំ២០២២។ ការចោទប្រកាន់ត្រូវបានទម្លាក់នៅខែកុម្ភៈ ឆ្នាំ២០២៣។

កីឡាករ​ Greenwood ស៊ុតបាន ១៥គ្រាប់នៅ Ligue 1 ក្នុងការបង្ហាញខ្លួន ២៤ដងសម្រាប់ក្រុម Marseille ក្នុងរដូវកាលនេះ។ ទោះបីជាលោក Thomas Tuchel ចង់ជ្រើសរើសគាត់សម្រាប់ប្រទេសអង់គ្លេសក៏ដោយ ក៏គាត់មិនអាចធ្វើបាននោះដែរ ដូចដែលគាត់បានស្នើសុំជាផ្លូវការដើម្បីផ្លាស់ប្តូរទៅលេងអោយប្រទេសផ្សេង៕

Previous articleគ្រូបង្វឹកឆ្នើមទាំង ៣នាក់! សុទ្ធស្ថិតនៅក្នុងបញ្ជីរបស់ក្លឹប AC Milan
Next articleLiverpool ទំនង់ជាដកខ្លួនពីការផ្ទេរយក Isak ដោយសារតែមូលហេតុនេះ