បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក David Ornstein អ្នកសារព័ត៌មានរបស់ The Athletic បានអោយដឹងថាក្លឹប Liverpool ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Isak នៅរដូវក្តៅនេះ ប៉ុន្តែក៏មានការចាប់អារម្មណ៍ពីក្រុម Arsenal, Chelsea និង Barcelona ផងដែរ។ ក្លឹប Newcastle បានទាមទារតម្លៃផ្ទេរកីឡាករសញញជាតិស៊ុយអែតប្រមាណ ១៥០លានផោន ប៉ុន្តែក្រុមហង្សក្រហមចង់ជៀសវាងសង្រ្គាមដេញថ្លៃ ឬដូចអ្វីដែលលោក Ornstein បាននិយាយថា “ការដេញតាមសត្វព្រៃ”។
កីឡាករ Isak បានក្លាយជាកីឡាករសំខាន់នៅក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ១៩គ្រាប់ក្នុងការបង្ហាញខ្លួន ២៤ដងនៅ Premier League។ គាត់ក៏បានបញ្ចូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៥ដង ដែលមានន័យថាគាត់ចូលរួមជួយក្រុមនៅគ្រប់ការប្រកួតដែលគាត់បានលេងទាំងអស់នៅក្នុងរដូវកាលនេះ៕