Man Utd ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Jean-Phillippe Mateta របស់ Crystal Palace

បរទេស៖ យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថា ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានលេចចេញជាជម្រើសមួយសម្រាប់ Man United ជាមួយនឹងទម្រង់លេងរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមអ្នកសង្កេតការណ៍ Old Trafford ដែលបានតាមដានការប្រកួត ៣ដងចុងក្រោយរបស់ Mateta។ ចាប់តាំងពីដើមឆ្នាំមក កីឡាករ Mateta មានទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ ដោយរកបាន ៨គ្រាប់ក្នុងការប្រកួត Premier League ដោយរួមបញ្ចូលការក្នុងការប្រកួតជាមួយ United នៅ Old Trafford ផងដែរ។

ភាពបត់បែន កាយសម្បទា និងទម្រង់លេងរបស់ Mateta បានបញ្ចុះបញ្ចូលក្រុមជ្រើសរើសបុគ្គលិករបស់ Amorim ថាគាត់អាចសមឥតខ្ចោះទៅក្នុងប្រព័ន្ធ ៣-៤-៣ ដែលអ្នកគ្រប់គ្រងពេញចិត្ត។ សមត្ថភាពរបស់គាត់ក្នុងការលេងនៅតំបន់ខាងលើ ការលេងជាក្រុម ដែលបានធ្វើអោយគាត់ក្លាយជាបេក្ខភាពដ៏ល្អសម្រាប់ United ចំពេលត្រូវការខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់។

យោងតាមការចេញផ្សាយរបស់ The Mirror វិញបានអោយដឹងថាក្លឹប Palace បានទាមទារតម្លៃប្រមាណ ៥០លានផោនសម្រាប់កីឡាករ Mateta ខណៈដែលកីឡាករ Gyokeres ទំនងជានឹងមានតម្លៃថ្លៃជាង៕

Previous articleលោក Angus Kinnear នឹង​ចូល​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិរបស់ក្លឹប Everton
Next articleកីឡាករជម្រើសជាតិបាល់ទាត់ វីរៈ ដារ៉ា មិនជាប់ពាក់ព័ន្ធនឹងករណីសង្ស័យរៀបចំលទ្ធផលទុកមុននោះទេ