Man Utd ត្រៀមចាយលុយ ៤០លានអឺរ៉ូផ្ទេរយកអ្នកចាំទីរបស់ Real Madrid

បរទេស៖ ក្លឹប Manchester United ត្រូវបានរាយការណ៍ថាគ្រោងនឹងធ្វើការចំណាយប្រាក់ ៤០លានអឺរ៉ូ សម្រាប់ការផ្ទេរយកអ្នកចាំទី Andriy Lunin របស់ក្លឹប Real Madrid នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ដោយអ្នកចាំទី Andre Onana អាចនឹងត្រូវទម្លាក់មកជម្រើសទី២។

Andriy-Lunin

អ្នកចាំទី Onana បានជួបការលំបាកក្រោយមកដល់បិសាចក្រហមចាប់តាំងពីផ្ទេរមកពី Inter Milan កាលពីរដូវក្តៅឆ្នាំ២០២៣ ជាមួយនឹងទម្រង់លេងមិនសូវល្អ និងបង្កកំហុសជាបន្តបន្ទាប់។ កីឡាករ Joan Garcia របស់ក្លឹប Espanyol ក៏មានព័ត៌មានចចាមអារ៉ាមជាមួយនឹងការផ្ទេរមកកាន់ក្រុមលោក Amorim ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាអ្នកចាំទីដៃទី២ កីឡាករ Lunin របស់ក្លឹប Real Madrid ក៏បានក្លាយជាគោលដៅនាំមុខរបស់ក្លឹបអង់គ្លេស៕

Previous articleManchester City ខិតជិតការផ្ទេរយកអ្នកចាំទី Ben Vickery
Next articleCasemiro ចេញមកបញ្ជាក់អំពីអនាគតរបស់គាត់ជាថ្មីម្តងទៀត!