Kingsley Coman និងក្លឹប Bayern Munich គ្រោងនឹងធ្វើរឿងមួយនេះនៅរដូវក្តៅខាងមុខ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាទាំងកីឡាករ Kingsley Coman និងក្លឹប Bayern Munich កំពុងរៀបចំផែនការចែកផ្លូវគ្នានៅរដូវក្តៅនេះ ដោយខ្សែបម្រើស្លាបរូបនេះ ទំនងជាអាចចាកចេញក្នុងតម្លៃចន្លោះពី ៣០-៤០លានអឺរ៉ូ។

ប្រភពដដែលបានបន្ថែមទៀតថាប្រសិនបើគាត់ចាកចេញ ប្រាក់ខែប្រចាំឆ្នាំរបស់កីឡាករវ័យ ២៨ឆ្នាំដែលមានពាក្យចចាមអារ៉ាមថាចន្លោះពី ១៧-១៨លានអឺរ៉ូអាចនឹងត្រូវបានដកចេញពីបញ្ជីគណនេយ្យរបស់ក្លឹប Bayern ហើយអាចជួយពួកគេអោយសម្រួលដល់ការផ្ទេរយកកីឡាករ Florian Wirtz៕

Previous articleMan Utd នឹងមិនអាចផ្ទេរ Viktor Gyokeres បានទេ ប្រសិនបំពេញលក្ខខណ្ឌនេះមិនបាន
Next articleReal ហ៊ានធ្វើរឿងនេះ ដើម្បីធានាការផ្ទេរកីឡាករ Trent Alexander-Arnold ពី Liverpool