បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Shakhtar Donetsk បានព្រមព្រៀងក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធស្លាប Alisson ដែលមានវ័យ ១៩ឆ្នាំ ពីក្លឹប Atletico Mineiro។
សម្រាប់កញ្ចប់នៃការផ្ទេរនេះមានតម្លៃប្រមាណ ១៦លានអឺរ៉ូ ហើយឯកសារនឹងធ្វើការចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខ៕