បរទេស៖ ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលកីឡាករ Rodrygo ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរចេញពីក្លឹប Real Madrid ជាមួយនឹងក្លឹបកំពូលៗជាច្រើននៅអឺរ៉ុប ដែលកំពុងតាមប្រមាញ់កីឡាកររូបនេះ ទោះជាយ៉ាងណាក៏ដោយ ខ្សែបម្រើស្លាបរូបនេះបានបើកចំហអំពីបទពិសោធន៍របស់គាត់ជាមួយក្រុមអធិរាជស។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន Rodrygo បាននិយាយថា៖ “ខ្ញុំស្រលាញ់ Madrid ខ្លាំងណាស់ ខ្ញុំស្រលាញ់ការរស់នៅទីនេះ វាមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ។ ខ្ញុំតែងតែមានក្តីសុបិនចង់លេងឱ្យ Real Madrid ហើយរស់នៅទីនេះ។ ខ្ញុំលើសពីការសម្រេច”៕