ភ្នាក់ងាររបស់កីឡាករ ២រូបនេះ នឹងត្រូវជួបជាមួយខាងក្លឹបយក្សនៅអង់គ្លេស

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Liverpool បានធ្វើការបានកំណត់ពេលវេលាក្នុងការពិភាក្សាជាមួយនឹងភ្នាក់ងាររបស់កីឡាករ Manu Kone និង Khephren Thuram សម្រាប់ជុំបន្ទាប់ទៀត។ ​មិនទាន់មានការដាក់សំណើរណាមួយសម្រាប់កីឡាករទាំង ២រូបនេះទេ ដោយគ្រាន់តែស្ថិតនៅក្នុងបញ្ជីដែលក្លឹបចង់បានប៉ុណ្ណោះ។

ក្នុងនោះហង្សក្រហមនឹងធ្វើការរៀបចំផែនការសម្រាប់ការចុះហត្ថលេខាបន្ទាប់យកកីឡាករក្នុងតំបន់បម្រើ បន្ទាប់ពីការយកបាន Mac Allister ៕

Previous articleកិច្ចព្រមព្រៀងរវាង Vitor និង Barca កំពុងស្ថិតនៅក្នុងបញ្ហាមួយនេះ
Next articleក្លឹបទាំង ២នេះ មិនទាន់មានការព្រមព្រៀងគ្នាទាក់ទងនឹងរឿង Franck Kessie