Liverpool តាមដានខ្សែការពារឆ្វេងរបស់ក្លឹប Villarreal អស់រយៈពេល ១ឆ្នាំកន្លះមកហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Liverpool ត្រូវបានរាយការណ៍ថាកំពុងតាមដានយ៉ាងជិតស្និទ្ធលើខ្សែការពារ Villarreal កីឡាករ Sergi Cardona អស់រយៈពេលជាងមួយឆ្នាំកន្លះមកហើយ ខណៈដែលពួកគេពិចារណាពង្រឹងជម្រើសខ្សែការពារឆ្វេងរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ។

Villarreal CF v Real Valladolid CF - La Liga EA Sports

ខណៈពេលដែលកីឡាករ Cardona ស្ថិតក្នុងចំណោមគោលដៅរបស់ក្លឹប Liverpool ប៉ុន្តែ គាត់មិនមែនជាជម្រើសអាទិភាពរបស់ក្លឹបនៅអង់គ្លេសសម្រាប់តំណែងនោះទេ ខណៈដែលពួកគេក៏បានជ្រើសរើស Milos Kerkez និង Jorrel Hato ជាជម្រើសផ្សេងទៀតផងដែរ៕

Previous articleGeovany Quenda យល់ព្រមចូលរួមជាមួយក្លឹប Chelsea
Next articleNewcastle នឹងលក់ខ្សែបម្រើ Bruno Guimaraes ប្រសិនជាមិនអាចធ្វើរឿងនេះបាន