បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាក្លឹប Manchester United ស្ថិតក្នុងចំណោមក្លឹបជាច្រើនដែលកំពុងសម្លឹងមើលការផ្ទេរយកកីឡាករ Tyler Dibling របស់ Southampton ក្នុងតម្លៃប្រមាណ ៤០លានអឺរ៉ូ។ កីឡាករ Dibling បានទទួលការចាប់អារម្មណពីក្លឹប Saints នៅរដូវកាលនេះ ហើយរបាយការណ៍បានបង្ហាញថា Dibling មិនសប្បាយចិត្តនឹងជីវិតនៅ Southampton ហើយចង់ចាកចេញពីរដូវក្តៅនេះ ដោយធ្វើឱ្យក្លឹបធំៗជាច្រើនប្រុងប្រៀបខ្លួន។

ក្លឹប Man Utd ស្ថិតក្នុងចំណោមក្លឹបដែលចង់បានកីឡាករវ័យ ១៩ឆ្នាំ ខណៈដែលក្លឹប Tottenham Aston Villa, RB Leipzig, Chelsea, Newcastle និង West Ham ក៏បានចាប់អារម្មណ៍ខ្លាំងលើរូបគាត់ដូចគ្នា។ ក្លឹប Southampton ទំនង់ជាអនុញ្ញាតអោយគាត់ចាកចេញពីក្លឹបក្នុងតម្លៃប្រមាណ ៤០លានអឺរ៉ូ៕



