ត្រូវហ៊ានចំណាយលើស ២០លានផោន ប្រសិនជាចង់បានកីឡាករ Jobe Bellingham

បរទេស៖ កីឡាករ Jobe Bellingham កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ ដោយទាំង Chelsea និង Tottenham ត្រូវបានគេរាយការណ៍ថាចង់ចុះហត្ថលេខាលើរូបគេ។

នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹបទាំងពីដែលមានទីតាំងនៅទីក្រុងឡុងដ៍មានចិត្តចង់នាំយកខ្សែបម្រើវ័យ ១៩ឆ្នាំមកចូលរួមជាមួយក្រុមពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបណាមួយដែលសង្ឃឹមថានឹងធានាបាននូវការចុះហត្ថលេខាយក Bellingham នឹងត្រូវបំពេញតាមការទាមទាររបស់ក្លឹប Sunderland ដែលមានតម្លៃលើសពី ២០លានផោន៕

Previous articleSpurs ចង់បានកីឡាករ Roony Bardghji របស់ក្លឹប FC Copenhagen
Next articleកីឡាករ ៣រូបនេះ មិនស្ថិតក្រោមជម្រើសរបស់លោក Ruud van Nistelrooy ទៀតទេ!