បរទេស៖ ខ្សែប្រយុទ្ធ Julian Alvarez គឺជាគោលដៅកំពូលសម្រាប់ Liverpool ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ខណៈដែលក្លឹបសម្លឹងរកការស្តារជម្រើសក្នុងតំបន់ប្រយុទ្ធរបស់លោក Arne Slot។

នេះបើយោងតាមការចេញផ្សាយរបស់ Anfield Watch បានអោយដឹងថាហង្សក្រហមត្រៀមបំបែកកំណត់ត្រាក្លឹបរបស់ពួកគេដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិអាហ្សង់ទីន ដោយក្លឹប Atletico Madrid ចង់បានតួលេខលើសពី ១០០លានផោនដើម្បីចែកផ្លូវជាមួយកីឡាករវ័យ ២៥ឆ្នាំ៕



