Spurs សម្លឹងបេក្ខភាព ២នាក់ ដែលអាចមកជំនួសកន្លែងលោក Ange Postecoglou

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Telegraph បានអោយដឹងថានៅចុងបញ្ចប់នៃរដូវកាលនេះក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍នឹងធ្វើការពិនិត្យលើអនាគតរបស់លោក Ange Postecoglou ខណៈដែលលោក Daniel Levy រង់ចាំមើលថាតើគាត់អាចយកបានពានរង្វាន់ Europa League សម្រាប់ក្លឹប Spurs ដែរ ឫទេ។

បើមិនដូច្នេះទេ ប្រធានក្លឹប Spurs អាចនឹងសម្លឹងមើលលោក Andoni Iraola អ្នកចាត់ការក្លឹប Bournemouth ឬក៏លោក Marco Silva អ្នកចាត់ការក្លឹប Fulham ដើម្បីចូលកាន់តំណែងជំនួសបុរសសញ្ជាតិអូស្ត្រាលី បើទោះបីជាមានការអះអាងថាគាត់តែងតែឈ្នះពានក្នុងរដូវកាលទី២របស់គាត់ក៏ដោយ៕

Previous articleអ្នកចាំទី Caoimhin Kelleher ក្លាយជាគោលដៅកំពូលរបស់គ្រូបង្វឹកក្លឹប Bournemouth
Next articleReal Madrid បញ្ជូនក្រុមការងារទៅតាមដានកីឡាករវ័យក្មេងរបស់ក្លឹប Arsenal