ខ្សែប្រយុទ្ធ ៤រូប ដែលស្ថិតនៅក្នុងបញ្ជីក្លឹប Man Utd ចង់បាន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ​​Sky Deutschland បានអោយដឹងថាមានឈ្មោះកីឡាករចំនួន ៤នាក់ដែលស្ថិតនៅក្នុងបញ្ជីកីឡាករដែលក្លឹប Manchester United ចង់បាន។ កីឡាករ Viktor Gyokeres ដែល Amorim ស្គាល់ច្បាស់តាំងពីពេលគាត់នៅ Sporting ក៏ស្ថិតនៅក្នុងបញ្ជីរបស់ក្លឹបដែរ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិស៊ុយអែតត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹបជាច្រើននៅតំបន់អឺរ៉ុប។

តារាឆ្នើមរបស់ក្លឹប RB Leipzig កីឡាករ Benjamin Sesko គឺជាកីឡាករម្នាក់ទៀតដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលកីឡាករសញ្ជាតិនីហ្សេរីយ៉ា Victor Osimhen ដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Galatasaray ពីក្លឹប Napoli ក៏មើលឃើញថាអាចផ្ទេរទៅកាន់ Premier League ដូចគ្នា។ ខ្សែប្រយុទ្ធ Hugo Ekitike របស់ Eintracht Frankfurt គឺជាឈ្មោះចុងក្រោយក្នុងបញ្ជីដែលក្លឹប United ចង់បាន៕

Previous articleInter គ្រោងផ្តល់កុងត្រាថ្មីដល់ខ្សែប្រយុទ្ធវ័យក្មេង Francesco Pio Esposito
Next articleLuka Modric បង្ហើបបំណង់ប្រាថ្នាជាមួយក្លឹប Real Madrid