Benjamin Sesko និង Hugo Ekitike សុទ្ធតែជាខ្សែប្រយុទ្ធដែលបិសាចក្រហមចង់បាន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports Deutschland បានអោយដឹងថាក្លឹប Manchester United ត្រូវបានរាយការណ៍ថាបានបន្ថែមកីឡាករ Benjamin Sesko របស់ RB Leipzig និង Hugo Ekitike របស់ Eintracht Frankfurt ទៅក្នុងបញ្ជីខ្សែប្រយុទ្ធដែលក្លឹបចង់បាននៅក្នុងទីផ្សារដោះដូររដូវក្តៅនេះ។

កីឡាករ Sesko វ័យ ២១ឆ្នាំមានទម្រង់លេងល្អក្នុងរដូវកាលនេះ ដោយរកបាន ១៦គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥ដងក្នុងការប្រកួតទាំងអស់។ ទន្ទឹមនឹងនេះដែរកីឡាករ Ekitike វ័យ ២២ឆ្នាំបានរួមចំណែក ១៩គ្រាប់ក្នុង ៣៧ប្រកួតដែលធ្វើឱ្យខ្សែប្រយុទ្ធវ័យក្មេងទាំងពីររូប បានក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់ការកសាងក្រុមឡើងវិញសម្រាប់តំបន់ប្រយុទ្ធរបស់ United ។ ខណៈដែល Sesko និង Ekitike កំពុងស្ថិតក្រោមការពិចារណា កីឡាករ Viktor Gyökeres របស់ Sporting CP និង Victor Osimhen របស់ Napoli នៅតែជាគោលដៅអាទិភាពរបស់ Manchester United ដួចគ្នា៕

Previous articleកីឡាករ Lucas Bergvall ឆ្លើយតបទៅនឹងការកោតសរសើររបស់លោក Pep Guardiola
Next articleAlvaro Morata ខកចិត្តចំពោះការសម្រេចចិត្តផ្ទេរមកកាន់ AC Milan ពី AT Madrid