ក្លឹបយក្សនៅអ៊ីតាលីចង់បាន Zinedine Zidane មកធ្វើជាគ្រូបង្វឹក

បរទេស៖ ចំពេលមានការសង្ស័យអំពីអនាគតរបស់លោក Thiago Motta នៅក្លឹប Juventus ខណៈពេលមានការចេញផ្សាយពីប្រពន្ធផ្សព្វផ្សាយមួយចំនួនថាក្លឹប Juventus កំពុងសម្លឹងឃើញវីរៈបុរសរបស់ក្លឹប Real Madrid លោក Zinedine Zidane ។

ទោះជាយ៉ាងណាក៏ដោយ បើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាអ្នកដែលអាចមកជំនួសកន្លែងរបស់លោក Motta គឺអតីតគ្រូបង្វឹកសញ្ជាតិអ៊ីតាលី Roberto Mancini ឬអតីតខ្សែការពាររបស់ក្លឹប Juventus លោក Igor Tudor។ របាយការណ៍ក៏បានបន្ថែមថាបុរសសញ្ជាតិបារាំងគឺជាបេក្ខភាពក្នុងក្តីស្រមៃរបស់ក្លឹប Juventus ក្នុងការមកដឹកនាំក្រុម ប៉ុន្តែនាពេលបច្ចុប្បន្ននេះជម្រើសមើលទៅហាក់បីដូចជានៅឆ្ងាយ៕

Previous articleCity និង United សុទ្ធចាប់អារម្មណ៍ទៅលើកីឡាករឆ្នើមរបស់ Crystal Palace
Next articleLuka Modric បង្ហើបអំពីអនាគតរបស់ខ្លួននៅទឹកដី Santiago Bernabeu