បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប United អស់ការអត់ធ្មត់ជាមួយអ្នកចាំទី Onana ដែលបង្កកំហុសដដែរៗ ហើយត្រៀមលក់គាត់ទៅកាន់ Saudi Arabia នៅរដូវក្តៅ។
របាយការណ៍បន្ថែមថា អ្នកចាត់ការ Ruben Amorim បានចាប់ផ្តើមរៀបចំបញ្ជីឈ្មោះអ្នកចាំទីនៅទ្វីបអឺរ៉ុបរួចហើយ ដែលអាចនឹងមកជំនួសកីឡាករសញ្ជាតិកាមេរូនរូបនេះ សម្រាប់ជាអ្នកចាំទីដៃទីមួយរបស់ក្លឹប៕



