Williams នឹងទទួលបានលក្ខខណ្ឌពិសេសមួយ បើព្រមផ្ទេរមកកាន់ Arsenal

បរទេស៖ កីឡាករសញ្ជាតិអេស្ប៉ាញដែលមានព័ត៌មានចចាមអារ៉ាមក្នុងការចាកចេញពីក្លឹប Athletic នៅរដូវក្ដៅក្រោយជាមួយនឹងក្លឹបយក្សនៅអឺរ៉ុបមួយចំនួនដូចជា Arsenal, Chelsea និង Barcelona កំពុងតំរង់ជួរក្នុងការចុះហត្ថលេខាយករូបគាត់។ នេះបើយោងតាមការចេញផ្សាយរបស់ Football Transfers បានអោយដឹងថាក្រុមកាំភ្លើងធំកំពុងនាំមុខគេក្នុងការផ្ទេរយកកីឡាករ Williams អោយបានមុនរដូវកាល ២០២៥-២៦។

FBL-ENG-PR-ARSENAL-LEVERKUSEN

ប្រភពដដែលបានអោយដឹងបន្ថែមទៀតថាក្លឹបនៅភាគខាងជើងទីក្រុងឡុង គឺមានស្ថានភាពហិរញ្ញវត្ថុល្អជាងក្លឹប Chelsea និង Barcelona ដែលផ្តល់ឱ្យពួកគេនូវការប្រកួតប្រជែង។ បច្ចុប្បន្នកីឡាករ Williams រកបាន ២០០,៣៨៥អឺរ៉ូក្នុងមួយសប្តាហ៍ ហើយ Arsenal ត្រូវបានគេរាយការណ៍ថា ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ឱ្យគាត់នូវប្រាក់ឈ្នួល ២០០,០០០ផោនក្នុងមួយសប្តាហ៍សម្រាប់កុងត្រារយៈពេល ៥ឆ្នាំ។ ក្លឹបយក្សនៅ Premier League អាចនឹងកាត់បន្ថយនៅបន្ទុកប្រាក់ឈ្នួលរបស់ពួកគេសម្រាប់រដូវក្តៅក្រោយ ខណៈកីឡាករ Kieran Tierney (១១០,០០០ផោនក្នុងមួយសប្តាហ៍), Thomas Partey (២០០,០០០ផោនក្នុងមួយសប្តាហ៍) និង Jorginho (១១០,០០០ផោនក្នុងមួយសប្តាហ៍) ទាំងអស់នឹងចាកចេញ។

ទាំងក្លឹបកាតាឡាន និងក្រុមតោខៀវ ត្រូវការការប្រុងប្រយ័ត្នបន្ថែមទៀត។ ក្លឹប Barcelona បានប្រឈមមុខនឹងបញ្ហាជាមួយនឹងការចុះឈ្មោះសមាជិកក្រុមដែលមានស្រាប់មួយចំនួនរបស់ពួកគេដោយសារតែកម្រិតប្រាក់ខែដ៏តឹងរឹងរបស់ La Liga ខណៈពេលដែលក្រុមនៅភាគខាងលិចទីក្រុងឡុងដ៍កំពុងដោះស្រាយជាមួយនឹងការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុរបស់ពួកគេបន្ទាប់ពីចំណាយប្រាក់យ៉ាងច្រើនលើការផ្ទេរកីឡាករ។

Netherlands v Spain - UEFA Nations League Quarterfinal Leg One

កីឡាករវ័យ ២២ឆ្នាំរូបនេះកំពុងស្ថិតនៅជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ ហើយបានប្រកួតស្មើរ ២-២ ទល់នឹងហូឡង់ក្នុងជើងទីមួយនៃការប្រកួត Nations League វគ្គ ១/៤ ផ្តាច់ព្រ័ត្ររបស់ពួកគេ។ គាត់នឹងបង្ហាញខ្លួនសម្រាប់ក្រុមអេស្ប៉ាញម្តងទៀតសម្រាប់ប្រកួតជើងទី២ នៅថ្ងៃអាទិត្យនេះ៕

Previous articleMan Utd បង្ហើបអំពីបំណង់លក់ Onana ទៅកាន់អារ៉ាប៊ីសាអូឌីត
Next articleមិនថោកទេ!! ក្លឹប Frankfurt បង្ហើបអំពីតម្លៃខ្លួនកីឡាករ Ekitike