មិនថោកទេ!! ក្លឹប Frankfurt បង្ហើបអំពីតម្លៃខ្លួនកីឡាករ Ekitike

បរទេស៖ កីឡាករសញ្ជាតិបារាំងវ័យក្មេងរូបនេះទើបតែបានមកដល់ប្រទេសអាឡឺម៉ង់នៅដើមរដូវកាលនេះប៉ុណ្ណោះ ប៉ុន្តែការផ្លាស់ប្តូរដ៏គួរឱ្យចាប់អារម្មណ៍មួយទៅកាន់ Frankfurt បានធ្វើឱ្យគាត់ក្លាយជាទ្រព្យសម្បត្តិដ៏សំខាន់មួយរបស់ក្លឹប។ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹបនៅ Premier League កំពុងទាក់ទងទៅ Eintracht រួចហើយអំពីការផ្លាស់ប្តូរនៅរដូវក្តៅ។

Hugo Ekitike Eintracht Frankfurt 2025

នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាក្លឹប Frankfurt បានទាមទារតម្លៃផ្ទេរកីឡាករ Ekitike ប្រហែល ៨០លានអឺរ៉ូ។ កីឡាករវ័យ ២៣ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបដំបូងក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករា ឆ្នាំ២០២៤ មុនពេលចូលរួមជាអចិន្ត្រៃយ៍ក្នុងខែមេសា ឆ្នាំដដែល ក្នុងតម្លៃ ១៦.៥លានអឺរ៉ូ។

កីឡាករ Ekitiké បានរីកចម្រើននៅក្នុងប្រទេសអាឡឺម៉ង់ ហើយបានឈានឡើងដល់កំពូលបន្ទាប់ពីការចាកចេញរបស់កីឡាករ Omar Marmoush ទៅកាន់ក្លឹប Manchester City។ គាត់បានស៊ុតបញ្ចូលទីបាន ៣២គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣ប្រកួតនៅរដូវកាលនេះ។

Eintracht Frankfurt v Bayer 04 Leverkusen - Bundesliga

កីឡាករវ័យក្មេងរូបនេះបានស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួនជាលើកដំបូងសម្រាប់ U21 របស់បារាំងទល់នឹងក្រុមអង់គ្លេសកាលពីដើមសប្តាហ៍នេះ។ គាត់ក៏ទំនងជានឹងមានវត្តមាននៅក្នុងការប្រកួតបន្ទាប់ទល់នឹងក្រុមស្លូវ៉ាគី៕

Previous articleWilliams នឹងទទួលបានលក្ខខណ្ឌពិសេសមួយ បើព្រមផ្ទេរមកកាន់ Arsenal
Next articleBarca បង្កើតនៅកំហុតមួយ!! ក្រោយមិនបានផ្ទេរយក Alvarez ក្នុងតម្លៃទាបការនៅក្លឹប River Plate