Chelsea ត្រូវធ្វើរឿងនេះ ប្រសិនជាមិនចង់បំពេញកាតព្វកិច្ចទិញ Sancho ជាអចិន្ត្រៃយ៍តាមកុងត្រា

បរទេស៖ កីឡាករ Jadon Sancho ដែលបានផ្ទេរទៅកាន់ Stamford Bridge ពី Old Trafford ក្នុងលក្ខខ័ណ្ឌខ្ចីជើងពេញមួយរដូវកាលកាលពីរដូវក្តៅមុន ហើយនៅក្នុងកិច្ចព្រមព្រៀងខ្ចីជើងនេះ ក្លឹប Chelsea ក៏ត្រូវបាមនកាតព្វកិច្ចទិញ Sancho ជាអចិន្ត្រៃយ៍ក្នុងតម្លៃផ្ទេរ ២៥លានផោន។

នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្រុមតោខៀវបានសម្រេចចិត្តប្រឆាំងនឹងការចុះហត្ថលេខាលើកីឡាករ Sancho ជាអចិន្ត្រៃយ៍ ហើយនៅក្នុងកិច្ចសន្យានោះខាងក្លឹបតោខៀវនៅតែត្រូវបង់ប្រាក់ ៥លានផោនទៅកាន់ក្លឹបបិសាចក្រហមដដែរ៕

Previous articleAC Milan ហ៊ានចំណាយ ៤០លានអឺរ៉ូសម្រាប់កីឡាករ Noni Madueke
Next articleMan Utd បង្ហើបតម្លៃខ្លួន Rashford ទៅកាន់ក្លឹប Aston Villa