កីឡាករ Trincao ក្លាយជាជម្រើសមកជំនួសកន្លែង Rashford នៅ Old Trafford

បរទេស៖ លោក Ruben Amorim ប្តេជ្ញាចុះហត្ថលេខាលើកីឡាករនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ខណៈដែលកីឡាករ Jadon Sancho និង Marcus Rashford ទំនងជាមិនត្រលប់មកវិញទេ បន្ទាប់ពីបញ្ចប់លក្ខខណ្ឌខ្ចីជើងរៀងៗខ្លួននៅក្លឹប Chelsea និង Aston Villa ។

នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាលោក Amorim កំពុងសម្លឹងមើលការផ្លាស់ប្តូរមួយសម្រាប់តារាឆ្នើមក្លឹប Sporting CP កីឡាករ Trincao ដែលបានស៊ុតបាល់បញ្ចូលទីក្នុងជ័យជម្នះចុងក្រោយរបស់ព័រទុយហ្គាល់លើក្រុមដាណឺម៉ាកក្នុង Nations League៕

Previous articleក្លឹបយក្សចំនួន៤ ចេញមកប្រជែងគ្នាយកកីឡាករ Tyler Dibling
Next articleTrent Alexander-Arnold ព្រមព្រៀងទៅលើកុងត្រាជាមួយក្លឹប….!