Roberto De Zerbi ទុកពេលអោយ Greenwood ដល់ចុងរដូវកាលនេះ!! បើមិនអញ្ចឹងទេ គឺត្រូវចាកចេញ

បរទេស៖ បន្ទាប់ពីការផ្ទេរឆ្នាំ២០២៤ ទៅកាន់កីឡដ្ឋាន Stade Velodrome កីឡាករ Mason Greenwood រីករាយនឹងការចាប់ផ្តើមដ៏ភ្លឺស្វាងចំពោះអាជីពរបស់ខ្លួននៅក្នុងបាល់ទាត់បារាំង។ គាត់នៅតែជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្លឹប Marseille សម្រាប់រដូវកាលនេះ ដោយរកបាន ១៥គ្រាប់ក្នុងការបង្ហាញខ្លួន ២៦ដងនៅ Ligue 1។

Mason Greenwood Marseille 2024-25

យ៉ាងណាក៏ដោយកីឡាករ Greenwood បានធ្លាក់ចុះការជ្រើសរើសសម្រាប់ការប្រកួត ក្រោមការដឹកនាំរបស់លោក Roberto De Zerbi។ ការទាមទាររបស់គ្រូបង្វឹករូបនេះ ចំពោះកីឡាករវ័យ ២៣ឆ្នាំកាលពីពេលថ្មីៗនេះ ដែលបានធ្វើអោយគាត់ត្រូវបានដកចេញពីជម្រើស ១១នាក់ដំបូងថា៖ “ខ្ញុំរំពឹងពីគាត់កាន់តែច្រើន។ គាត់ត្រូវតែធ្វើបន្ថែមទៀត ព្រោះអ្វីដែលគាត់កំពុងបង្ហាញនាពេលនេះគឺមិនគ្រប់គ្រាន់ទេ”។

ក្លឹប Marseille បានរួមបញ្ចូល Greenwood ក្នុងចំណោមកីឡាករបម្រុងរបស់ពួកគេសម្រាប់ការបរាជ័យក្រោមស្នាដៃ Lens និង Paris Saint-Germain មុនការសម្រាក់អន្តរជាតក្នុងខែមីនា។ ពួកគេនឹងត្រលប់មកវិញក្នុងការប្រកួតទល់នឹង Reims នៅថ្ងៃសៅរ៍នេះ ដោយកីឡាករ Greenwood នឹងត្រលប់មកហ្វឹកហាត់វិញមុនការប្រកួត ដើម្បីបំពេញចិត្តគ្រូបង្វឹក។

Greenwood

ទោះជាយ៉ាងណាក៏ដោយបើយោងតាមការចេញផ្សាយរបស់ La Provence ត្រូវបានរាយការណ៍ថា Greenwood មានពេលវេលាដ៏ចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីទទួលបានការទុកចិត្តពីសំណាក់គ្រូបង្វឹក។ ប្រសិនបើគាត់បរាជ័យក្នុងការធ្វើរឿងនេះ ហើយមានន័យថាការពិភាក្សាចាកចេញរបស់កីឡាករ Greenwood នឹងកើតឡើងនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ៕

Previous articleកីឡាករ Arda Guler ទម្លាយនូវតម្រុយដ៏សំខាន់មួយអំពីអនាគតនៅ Santiago Bernabeu
Next articleSancho ចង់ត្រលប់ទៅកាន់ក្លឹប Dortmund វិញនៅរដូវក្តៅនេះ