Liverpool ប្តូរគោលដៅពីកីឡាករ Isak ទៅរកខ្សែប្រយុទ្ធរបស់ក្លឹប Brighton វិញ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ​​Caught Offside បានអោយដឹងថាក្លឹប Liverpool បានផ្តួចផ្តើមការពិភាក្សាទាក់ទងនឹងការផ្ទេររដូវក្តៅដ៏មានសក្តានុពលសម្រាប់ខ្សែប្រយុទ្ធ Brighton កីឡាករ Joao Pedro។ លឹបបានរាយការណ៍ថាបានទាក់ទងទៅភ្នាក់ងាររបស់កីឡាករ ដើម្បីវាយតម្លៃលទ្ធភាពនៃកិច្ចព្រមព្រៀងមុនពេលទីផ្សារដោះដូរកីឡាករបើក។

Joao Pedro Brighton 2024-25

កេរ្តិ៍ឈ្មោះរបស់កីឡាករ Pedro ដែលកំពុងរីកចម្រើនត្រូវបានទាក់ទាញចំណាប់អារម្មណ៍ពី Arsenal, Chelsea, Paris Saint-Germain, Bayern Munich និង Manchester United ។ ជាមួយនឹងតម្លៃដែលបានរាយការណ៍ប្រហែល ៥០លានអឺរ៉ូ គឺទាបជាងតម្លៃដែលក្លឹប Newcastle United បានទាមទារសម្រាប់កីឡាករ Alexander Isak។ ក្លឹប Liverpool កំពុងស្វែងរកអត្ថប្រយោជន៍ដែលអាចកើតឡើងពិការចរចាមុនគេ៕

Previous articleគ្រូបង្គោលកម្ពុជាសុំទោសអ្នកគាំទ្រ ក្រោយក្រុមកម្ពុជាចាញ់ក្រុមអារូបា ១-២
Next articleArsenal ចង់បានលោក Zlatan Ibrahimovic មកកាន់តំណែងមួយនេះក្នុងក្លឹប