បរទេស៖ គ្រូបង្វឹករបស់ Napoli លោក Antonio Conte អាចធ្វើការផ្លាស់ប្តូររដូវក្តៅទៅកាន់ AC Milan ប៉ុន្តែប្រសិនបើអតីតប្រធានផ្នែកកីឡារបស់ Juventus លោក Fabio Paratici ទៅចូលរួមជាមួយក្រុម AC Milan។
អនាគតរបស់ Conte នៅ Napoli បច្ចុប្បន្នកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។ បើយោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថាគាត់អាចចូលរួមជាមួយ AC Milan នៅរដូវក្តៅនេះ ប្រសិនបើក្លឹបទទួលបានជោគជ័យក្នុងការតែងតាំងអតីតប្រធានផ្នែកកីឡារបស់ក្លឹប Juventus លោក Fabio Paratici ៕