Man Utd និង Arsenal កំពុងតាមដានកីឡាករសញ្ជាតិក្រិច ២រូប

បរទេស៖ ក្លឹប Manchester United និង Arsenal បានស្ថិតក្នុងចំណោមក្លឹបផ្សេងទៀតត្រូវបានរាយការណ៍ថាកំពុងតាមដានកីឡាករសញ្ជាតិក្រិច ២រូបរបស់ក្លឹប Olympiacos ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

កីឡាកររបស់ក្លឹប Olympiacos ទាំង ២រូបនោះរួមមានកីឡាករ Christos Mouzakitis និង Charalampos Kostoulas ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារាកំពុងរះពីរ​រូប​នៃ​ជំនាន់​មាស​របស់​ប្រទេស​ក្រិក​ដែល​នឹង​មក​ដល់។ កីឡាករទាំង ២រូបត្រូវបាន​ក្លឹប​ជា​ច្រើន​តាម​ដាន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ហើយបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអៅយដឹងថាក្លឹបយក្សនៅ Premier League ដូចជា Arsenal និង Manchester United ក៏ស្ថិតក្នុងក្រុមដែលកំពុងតាមដានផងដែរ៕

Previous articleJamie Carragher បង្ហាញភាពខកចិត្តចំពោះការសម្រេចចិត្តរបស់កីឡាករ Trent Alexander-Arnold
Next articleកីឡាករ Milos Kerkez បញ្ជាក់អំពីអនាគតរបស់ខ្លួន