បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Pep Guardiola បានឆ្លើយយ៉ាងនេះនៅពេលដែលសួរអំពីកុងត្រារបស់កីឡាករ Kevin de Bruyne ដែលនឹងត្រូវផុតកំណត់ក្នុងខែមិថុនាខាងមុខថា៖
“វាជារឿងរវាងក្លឹប និងកីឡាករ Kevin និងភ្នាក់ងាររបស់គាត់… វាជាសំណួរសម្រាប់ក្លឹប និង Kevin។ ខ្ញុំបារម្ភអំពីក្រុម និងអ្វីដែលនឹងកើតឡើងដើម្បីបញ្ចប់រដូវកាលឱ្យល្អបំផុតតាមដែលអាចធ្វើទៅបាន”៕