Man City ត្រៀមដាក់សំណើរតម្លៃ ១៥០លានអឺរ៉ូ ដើម្បីផ្ទេរយក Florian Wirtz

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ​​Defensa Central បានអោយដឹងថាគ្រូបង្វឹករបស់ City លោក Pep Guardiola បានទទូចចង់ចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Real Madrid កីឡាករ Bellingham ប៉ុន្តែកីឡាករវ័យ ២១ឆ្នាំរូបនេះមិនចង់ចាកចេញពីក្លឹបទេ។ ប្រភពដដែលបន្ថែមទៀតថាឥឡូវនេះពួកគេកំពុងបង្កើនចំណាប់អារម្មណ៍របស់ខ្លួនទៅលើខ្សែប្រយុទ្ធ Wirtz របស់ក្រុម Leverkusen ហើយកីឡាកររូបនេះអាចនឹងត្រូវអោយពួកគេចំណាយរហូតដល់ទៅ ១៥០លានអឺរ៉ូ។

Pep Guardiola Manchester City 2025

កីឡាករ Wirtz វ័យ ២១ឆ្នាំបានស្ថិតនៅក្នុងរ៉ាដារបស់ City មួយរយៈមកហើយ ប៉ុន្តែវាមិនងាយស្រួលទេក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិអាឡឺម៉ង់ដែលមានក្លឹបជាច្រើនចង់បានគាត់។ ក្លឹប Bayern Munich ក៏ចង់បានកីឡាករវ័យក្មេងនេះផងដែរ ខណៈពេលដែលក្លឹប City ដែលដឹកនាំដោយលោក Pep Guardiola បានព្យាយាម និងធ្វើឱ្យគាត់ក្លាយជាផ្នែកមួយនៃការកសាងក្រុមឡើងវិញ។

ប្រភពផ្សេងទៀតបានអោយដឹងថាក្លឹប Real Madrid មិនពិចារណាលើការផ្ទេរយកកីឡាករ Wirtz ខណៈដែលពួកគេមាន Bellingham រួចហើយ ហើយមិនចង់បានខ្សែប្រយុទ្ធម្នាក់ទៀតឡើយ។

Xabi Alonso und Florian Wirtz

ក្រសែភ្នែកទាំងអស់នឹងសម្លឹងមើលថាតើ Wirtz ដែលមានកុងត្រារហូតដល់ឆ្នាំ២០២៧ អាចសម្រេចចិត្តចាកចេញពី Leverkusen ឬបន្តនៅជាមួយក្រុមរបស់លោក Xabi Alonso លើសពីរដូវកាលនេះ៕

Previous articleឯកឧត្តម យី វាសនា ៖ កម្ពុជាកសាងប្រវត្តិសាស្ត្រថ្មីជូនដល់អាស៊ី និងជាគំរូក្នុងនាមជាម្ចាស់ផ្ទះ កីឡាបាល់បោះជនពិការ លើកទី១
Next articleBarcelona បញ្ជាក់អំពីបំណង់ចង់បានខ្សែការពារ Virgil van Dijk