បរទេស៖ ប្រេស៊ីលកំពុងស្វែងរកអ្នកចាត់ការថ្មីដើម្បីដឹកនាំពួកគេទៅ World Cup 2026 បន្ទាប់ពីបណ្តេញលោក Dorival Junior ក្នុងសប្តាហ៍នេះ។
ឥឡូវនេះបើយោងតាមការចេញផ្សាយរបស់ UOL បានអោយដឹងថាសហព័ន្ធបាល់ទាត់ប្រេស៊ីលកំពុងកំណត់គោលដៅទាំងលោក Guardiola របស់ City, Ancelotti របស់ Madrid ឬលោក Jorge Jesus គ្រូបង្វឹករបស់ Al-Hilal។ ប្រភពដដែលបានអោយដឹងបន្ថែមទៀតថាលោក Ancelotti គឺជាជម្រើសដែលពេញចិត្តជាងគេរបស់ប្រេស៊ីល ប៉ុន្តែលោក Guardiola ក៏ត្រូវបានគេមើលឃើញថាជាជម្រើសក្នុងក្តីស្រម៉ៃដែលមិនអាចទៅរួចរបស់ពួកគេផងដែរ៕