បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Kicker បានអោយដឹងថាកីឡាករ Mathys Tel អាចនឹងធ្វើដំណើរត្រលប់ទៅ Bayern Munich វិញនៅរដូវក្តៅនេះ ខណៈដែលក្លឹបយក្សនៅអាឡឺម៉ង់ កំពុងពិចារណាហៅកីឡាករទាំងអស់ដែលបានខ្ចីជើងមកវិញមុនការប្រកួត FIFA Club World Cup នៅអាមេរិក។
កិច្ចសន្យាបច្ចុប្បន្នរបស់ Tel ជាមួយក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៏នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ប៉ុន្តែ FIFA បានបើកទីផ្សារដោះដូរកីឡាករថ្មីនៅចន្លោះថ្ងៃទី១ ខែមិថុនាដល់ថ្ងៃទី១០ ខែមិថុនា ហើយនៅពេលនោះក្លឹប Bayern អាចបញ្ចប់កិច្ចព្រមព្រៀងដែលមានស្រាប់របស់ពួកគេជាមួយក្រុមអង់គ្លេស និងនាំយកកីឡាករសញ្ជាតិបារាំងមកវិញ៕