Neymar ផ្ញើរសារជូនពរទៅកាន់កីឡាករ Estevao សម្រាប់ការចូលរួមជាមួយ Chelsea

បរទេស៖ កីឡាករ Estevao នឹងចូលរួមជាមួយ Chelsea នៅរដូវក្តៅពី Palmeiras ក្នុងកិច្ចព្រមព្រៀងតម្លៃ ៥៦លានផោន។ មានការរំពឹងទុកជាច្រើនពីក្មេងជំទង់ដែលមានទេពកោសល្យរូបនេះ ដែលបានដើរតួជាតារាឆ្នើមសម្រាប់ក្រុមនៅប្រស៊ីលមុនពេលគាត់ផ្ទេរទៅ Premier League ។ ហើយគាត់ក៏ត្រូវបានគាំទ្រដោយប្រធានក្លឹប Palmeiras លោកស្រិ Leila Pereiraដែលបានបោះឆ្នោតអោយក្លាយជាកីឡាករឆ្នើមបំផុតក្នុងលោក។

FBL-LIBERTADORES-PALMEIRAS-LIVERPOOL

កីឡាករ Neymar ក៏កំពុងទន្ទឹងរង់ចាំមើលរឿងធំៗដែលនឹងបង្កើតឡើងដោយកីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីលរូបនេះផងដែរ។ ពួកគេទាំង ២នាក់បានរីករាយក្នុងការដើរលេងពេញមួយយប់នាពេលថ្មីនេះ ហើយ Neymar ក៏បានផ្តល់​ដំបូន្មាន និង​ការ​លើក​ទឹកចិត្ត​ដល់​តារា​ឆ្នើម Chelsea ។

Neymar បាន​និយាយ​ថា​៖ “សំណាងល្អ ​អ្នក​គឺ​ជា​ការ​បំបែក​កំណត់ត្រាថ្មីមួយ”។

Lionel Messi Inter Miami 2025

កីឡាករវ័យក្មេងនឹងសង្ឃឹមថានឹងបន្តទម្រង់លេងដ៏ល្អរបស់គាត់ក្នុងប៉ុន្មានខែចុងក្រោយរបស់គាត់សម្រាប់ Palmeiras ដោយកីឡាករវ័យក្មេងរូបនេះក៏នឹងបង្ហាញខ្លួនក្នុងការប្រកួត Club World Cup ជាមួយក្រុមប្រេស៊ីលផងដែរ។ ក្លឹប Palmeiras គ្រោងនឹងប្រកួតជាមួយ Inter Miami ក្នុងវគ្គចែកពូលនៃការប្រកួត ដែលនឹងឃើញកីឡាករដែលចុះហត្ថលេខាផ្ទេរទៅកាន់ក្លឹប Chelsea និងលេងតទល់នឹងកីឡាករ Lionel Messi៕

Previous articleខ្សែប្រយុទ្ធ Sesko ក្លាយជាគោលដៅរបស់ក្លឹបយក្សចំនួន ៤
Next articleក្លឹប AC Milan និង Juventus ចង់បានលោក Conte ទៅធ្វើជាគ្រូបង្វឹកថ្មី