ថ្នាក់ដឹកនាំក្លឹប Leverkusen ចេញមកបញ្ជាក់ជាថ្មីចំពោះអនាគតលោក Xabi Alonso

បរទេស៖ លោក Alonso បាន​រីករាយ​នឹង​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​នាម​ជា​គ្រូ​បង្វឹក Leverkusen។ ក្រុមរបស់គាត់បានយកឈ្នះក្រុម Bayern Munich លើកពាន Bundesliga កាលពីរដូវកាលមុន ហើយបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី២ ក្នុងតារាង។ សមិទ្ធិផលរបស់ Alonso ជាមួយ Leverkusen បានធ្វើអោយគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Real Madrid ដើម្បីជំនួសតំណែងលោក Carlo Ancelotti ជាគ្រូបង្វឹក។

Club Atletico de Madrid v Real Madrid - Supercopa: Second Leg

ការផ្លាស់ប្តូរទៅកាន់ Madrid នឹងឃើញ Alonso ត្រលប់ទៅក្លឹបដែលគាត់បានឈ្នះ La Liga, Copa del Rey និង Champions League កាលលេងជាកីឡាករ។ ទោះជាយ៉ាងណាក៏ដោយ Leverkusen មានបំណងចង់រក្សាអ្នកគ្រប់គ្រងរបស់ពួកគេ ហើយឥឡូវនេះប្រធានផ្នែកកីឡាលោក Rolfes បានចេញព័ត៌មានថ្មីៗអំពីស្ថានភាពបច្ចុប្បន្ន ក៏ដូចជាការរំពឹងទុកជុំវិញអនាគតរបស់ Alonso ។

លោក Simon Rolfes នាយក​ផ្នែក​កីឡា​បាន​និយាយ​ថា៖ “អត់​ទេ គាត់​នៅ​តែ​ដដែល។ គាត់​ប្រាប់​ខ្ញុំ​ថា​អត់​មាន​អី​ទេ។ គាត់​មាន​កុងត្រា​ជាមួយ​យើង”។

Villarreal CF v Real Madrid CF - La Liga EA Sports

លោក Alonso មានកុងត្រាជាមួយក្លឹប Leverkusen ដែលមានសុពលភាបដល់ឆ្នាំ២០២៦ ហើយគាត់មើលទៅនឹងបន្តស្នាក់នៅទីនោះ។ ទន្ទឹមនឹងនេះ អនាគតរបស់លោក Ancelotti នៅក្លឹប Real Madrid នៅតែជាចំណុចចាប់អារម្មណ៍ ដោយបុរសសញ្ជាតិអ៊ីតាលីរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងារជាគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលម្តងទៀតបន្ទាប់ពីការបណ្តេញលោក Dorival Jr ៕

Previous articleMan Utd ចាប់អារម្មណ៍ចង់បានកីឡាករ Goncalo Inacio
Next articleMan City គ្រោងចាយលុយ ៦០លានអឺរ៉ូផ្ទេរយកកីឡាកររបស់ Frankfurt ម្នាក់ទៀត